ជនសង្ស័យឆក់ទូរស័ព្ទបានសម្រេច និងជាមុខសញ្ញាចាស់ឆក់យ៉ាងសកម្ម ធ្លាប់ជាប់ពន្ធធានាគារច្រេីនដង ត្រូវឃាត់ខ្លួន
(ភ្នំពេញ)៖ ដោយអនវុត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៣៖៥០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោក វរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងមានការចូលរួមលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចស្តុបស្ថានទូតវៀតណាម ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចផ្ទះលេខ១៤ ផ្លូវលេខ៤២២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនសង្ស័យមានគ្នា០២នាក់៖
ទី១៖ ឈ្មោះ សាត សុរតនា ហៅ ឆ្មា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១៤ ផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ជនដៃដល់)។
ទី២៖ ឈ្មោះ មាស ភារម្យ ហៅ ពកក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវលំ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (បិទគូទ)។
ពួគគេបានធ្វេីសកម្មភាពវេលាម៉ោង១១៖១៥នាទី ដោយឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងដេីរបានសម្រេច នៅចំណុចផ្លូវលេខ៣៥០កែងផ្លូវលេខ៣៦៨ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
ក្រោយបញ្ចប់ការសួរនាំកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
Post a Comment