ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើការគ្រប់គ្រងថវិការរបស់ក្រសួងព័ត៌មាន!

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើការគ្រប់គ្រងគម្រោងថវិការបស់ក្រសួងព័ត៌មានសម្រាប់ឆ្នាំ២០២៥ និងផែនការសកម្មភាពការងារទាំងឡាយដែលត្រូវអនុវត្តន៍បន្តនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺមានសារៈសំខាន់សម្រាប់អគ្គនាយកដ្ឋាន អង្គភាព មណ្ឌលបណ្តុះបណ្តាលនិងគណៈកម្មការ នានារបស់ក្រសួងព័ត៌មាន រៀបចំគម្រោងចំណាយថវិកាសម្រាប់ការអនុវត្តន៍ផែនការសកម្មភាពការងារតាមផ្នែក តាមជំនាញនីមួយៗ ហើយដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យវាយតំលៃលើកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន។

ដូច្នេះគ្រប់អគ្គនាយកដ្ឋានជំនាញ ចំណុះអោយក្រសួងព័ត៌មាន ត្រូវពន្លឿនការធ្វើផែនការចំណាយផ្សេងៗសម្រាប់កម្មវិធី សកម្មភាពការងារ ដែលកិច្ចការងារនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រុញអោយ ក្រសួង ស្ថាប័នលើកពីទំហំឥណទានសរុប រួមទាំតារាងឧបសម្ពន្ធ័រជ្ជទេយ្យបុរេប្រទានរបស់ខ្លួន ទៅតាមទំហំនៃមុខសញ្ញាចំណាយទាំងអស់ដែលបានកំណត់ និងទៅតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាពពាក់ព័ន្ធ។

ការធ្វើវិចារណកម្មចំណាយថវិកាថ្នាក់ជាតិ ត្រូវបានអនុវត្តលើឥណទានចំណាយគម្រោងវិនិយោគសាធារណៈ អោយបានត្រឹមត្រូវ ដើម្បីប្រសិទ្ធភាពក្នុងការអនុវត្តន៍កិច្ចការងារអោយទទួលបានលទ្ធផលល្អ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម លោកជំទាវ ជាអគ្គនាយក អគ្គនាយិកា អគ្គនាយកដ្ឋានទាំង ៥ចំណុះអោយក្រសួងព័ត៌មាន បានជម្រាបពីលទ្ធផល និងសកម្មភាពការងារសំខាន់ៗដែលបានអនុវត្តន៍សម្រេចបានក្នុងឆ្នាំកន្លងមក និងលើកទិសដៅសម្រាប់ផែនការសកម្មភាពការងារជាច្រើន រួមទាំងគម្រោងចំណាយក្នុងសម្រាប់អនុវត្តន៍នាឆ្នាំ២០២៥៕








Theme images by Radius Images. Powered by Blogger.