លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

សង្គមខ្មែរ ជាសង្គមមួយ ដែលឲ្យតម្លៃលើស្រ្ដីជាធំ តាំងពីបុរាណរៀងមក។ យោងតាមប្រវត្ដិសាស្រ្ដ ស្ដេចដំបូងរបស់ខ្មែរ គឺ ព្រះនាង លីវយី ដែលជា ស្រ្ដីដ៏ឆ្នើម ដឹកនាំ នគរ ដោយភាពក្លាហ៊ាន និងរុងរឿង។

ម្យ៉ាងទៀត ពាក្យថា​មេ ដែលតំណាងអោយស្រ្ដីភេទ ក៏ត្រូវបានខ្មែរយើងយកមកប្រើនៅពីមុខ ពាក្យជាច្រើន ដូចជា មេផ្ទះ មេគ្រួសារ មេភូមិ មេឃុំ មេស្រុក មេទ័ព មេទាហាន មេដឹកនាំ មេវត្ត មេកុដិ មេគណ ។ល។









Theme images by Radius Images. Powered by Blogger.