លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ បានដឹកនាំក្រុមការងារចុះដោះស្រាយវិវាទដីធ្លី នៅភូមិខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំកក់

(ខេត្តតាកែវ)៖ នាថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស​.២៥៦៧ ត្រូវនិងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ បានដឹកនាំក្រុមការងារចុះដោះស្រាយបញ្ចប់វិវាទដីធ្លីរវាង លោក ឡុង ច័ន្ទថុល និងលោកស្រី អៀង ច្រឹប ដែលស្ថិតនៅភូមិខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ 

សូមបញ្ជាក់ផងដែរថាជម្លោះដែលបានកើតឡើងខាងលើនេះមានរយៈពេល ០៧ឆ្នាំមកហើយដោយចាប់តាំងពីឆ្នាំ២០១៧ មកម្ល៉េះ។ 

បន្ទាប់ពីបានចុះអនុវត្តដល់ទីតាំងជម្លោះភាគីទាំងសងខាងបានឯកភាពគ្នាបញ្ចប់វិវាទដោយបានទទួលស្គាល់ដីទៅតាមអាជ្ញាធរមានសមត្ថកិច្ចបានកំណត់។ ក្រោយពីភាគីទាំងពីរបានយល់ព្រមទទួលដីដែលខ្លួនបានកាន់កាប់បន្ទាប់មកទៀតអាជ្ញាធរមានសមត្ថកិច្ចបានវាស់វែងនិងកំណត់ព្រំដីជូនភាគីទំាងពីរ។

ចុងបញ្ចប់ភាគីទាំងពីរបានថ្លែងអំណរគុណដល់លោកជំទាវប្រធានសាលាដំបូងខេត្តតាកែវ និងក្រុមការងារព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចដែលបានជួយសម្របសម្រួលដើម្បីបញ្ចប់វិវាទ។













Theme images by Radius Images. Powered by Blogger.