សម្តេច ម៉ែន សំអន អញ្ជើញប្រកាសខេត្តក្រចេះ ជាខេត្តទី ១៥ ជាខេត្តអស់មីន

(ខេត្តក្រចេះ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តក្រចេះ គឺជាខេត្តទី១៥ ជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ 

ថ្លែងក្នុងពិធីនោះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានលើកឡើងថា រយៈជាង៤០ឆ្នាំនេះ ប្រជាពលរដ្ឋខេត្តក្រចេះបានរស់នៅ និងរងគ្រោះដោយសាឃាតករលាក់មុខ (គ្រាប់មីន) និងបានបណ្តាលឲ្យប្រជាពលរដ្ឋក្លាយជាអ្នកកំព្រា អ្នកមេម៉ាយ ពោះម៉ាយ តែពេលនេះខេត្តក្រចេះអស់មីន គឺបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ខេត្តផងដែរ។ 

ឯកឧត្តម បណ្ឌិត  លី ធុជ ទេសរដ្ឋមន្ត្រី អ នុ ប្រធាន   ទី១ អាជ្ញាធរមីន  បានលើកឡើងថា រយៈពេល  ជាង  ៣០  ឆ្នាំ ចាប់ពី ឆ្នាំ    ១៩៩២ រហូត ដល់   ឆ្នាំ ២០២៣   កម្ពុជា បាន រំដោះ ផ្ទៃដី ពី ការ គំរាម ដោយ សារមីន  និង  សំណល់ ជាតិ ផ្ទុះ ពី សង្រ្គាម  បាន ចំនួន  ៣.០២៤ គីឡូ ម៉ែត្រ ក្រឡា  សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧៦% ហេដ្ឋា រចនា      សម្ព័ន្ធ ៥% និងផ្សេងៗ ១៩% រួម មាន ការ សាង សង់ លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌល សុខភាព ជាដើម ដោយ ប្រជាពលរ ដ្ឋ ទទួល ផល ជាង  ១១ លាននាក់ ក្នុង នោះ ខេត្ត ចំនួន  ១៥ ត្រូវ បាន ប្រកាស ជាខេត្តអស់មីន  រួមទាំង ខេត្តក្រចេះ  នា ថ្ងៃនេះ ។ ចំនួនជនរង គ្រោះ  បាន ថយ ចុះ ពី ៤ ៣២០ នាក់ ក្នុងឆ្នាំ ១៩៩៦ មកត្រឹម ៣២ នាក់ ក្នុងឆ្នាំ ២០២៣ និង មកនៅក្រោម   ១០០នាក់ ក្នុង មួយ ឆ្នាំ ជា មធ្យម រយៈពេល ១០ឆ្នាំ  និង មកក្រោម ៥០នាក់ ក្នុង មួយ  ឆ្នាំជាមធ្យមរយៈពេល ០៥ឆ្នាំ  ចុង ក្រោយ ។ ដោយ ឡែក  ឆ្នាំ ២០២៣ កន្លង ទៅ គឹ ជាឆ្នាំ ប្រវត្តិសាស្រ្ត  នៃ ការ ងារ បោស សម្អាត  មីន  និង គ្រាប់   ដែល រដ្ឋាភិបាល បាន ធ្វើ ការ បោសសម្អាត  ច្រើ ន ជាង គេ ក្នុង រយៈ ពេល ជាង  ៣០ ឆ្នាំ  រហូត ផ្ទៃដីចំនួន ៤៤៤ គីឡូ ម៉ែត្រ  ក្រឡា  ក្នុង នោះបានរកឃើញ និង បំផ្លាញ ចោល មីន ប្រឆាំង មនុស្ស ចំនួន ២៣ ៩៤៦ គ្រាប់ មីន ប្រឆាំង រថក្រោះ ចំនួន  ២០៤  គ្រាប់ និងគ្រាប់ មិន ទាន់ ផ្ទុះ ចំនួន ៦៦ ៣៧៤ គ្រាប់ ។  

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ដើម្បីជាការដឹងគុណដល់យុទ្ធជន និងយុវនារីដែលបានពលីជីវិតដើម្បីរំដោះជាតិ គឺត្រូវគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា សមិទ្ធផលខេត្តក្រចេះអស់មីន គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀតក្នុងរយៈពេល ៧ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួមដ៏សប្បុរសបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។ រយៈពេល  ៧ខែ  នៃ រាជរដ្ឋាភិបាល អាណត្តិ ទី៧  មានខេត្ត ចំនួន  ០៣  ត្រូវ បាន ប្រកាស ជា ខេត្ត អស់ មីន  រួម មាន  ខេត្ត កំពង់ស្ពឺ  ខេត្ត មណ្ឌលគីរី  និង ខេត្ត ក្រចេះ ។ 

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាន សំណូមពរដល់អាជ្ញាធរមីន ប្រតិបត្តិករជាតិ អន្តរជាតិទាំងអស់ ផ្តល់នូវកិច្ច សហការ   ជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បង្កើនការចូលរួមឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការអប់រំ និង ផ្សព្វផ្សាយ   ការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមដល់ ប្រជាសហគមន៍ សិស្សានុសិស្ស និង កុមារា កុមារី ដែលរស់នៅក្បែរតំបន់ដែលមានចម្ការមីន និងតំបន់ ដែល មាន បន្សល់នូវសំណល់ជាតិផ្ទុះពីសង្គ្រាមនិង ស្នើសុំដល់អាជ្ញាធរមីន រៀបចំកំណត់តំបន់ និងបរិវេណ ទីតាំង ដែលមាន ចំការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបាន ច្បាស់លាស់ ហើយលើក ស្លាកសញ្ញាបង្ហាញ លើទីតាំងដែលមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញច្បាស់ ដែលអាចជៀសវាង បាននូវគ្រោះថ្នាក់ដែលអាចកើតមាន ឡើងជាយថាហេតុ៕





















Theme images by Radius Images. Powered by Blogger.