សម្តេច ម៉ែន សំអន៖ បុគ្គលិកពេទ្យត្រូវគោរពក្រមសីលធម៌វិជ្ជាជីវ:សុខាភិបាល ដើម្បីចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការកា រ ពា រសុខភាព


(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពបាសាក់ថ្មី ស្ថិតក្នុងភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចំពោះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការ រីកចម្រើនវិស័យសុខាភិបាលខេត្ត ស្វាយរៀង ជាក់ស្តែងវត្តមានរបស់ មណ្ឌលសុខភាព បាសាក់ថ្មីនេះ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាល ភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាយុទ្ធសាស្រ្តដ៏យូរអង្វែងរបស់រាជរដ្ឋាភិបាលក្រោម ចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោក កែវ ឆាន និង លោកស្រី អេង ផាន់យ៉ា ព្រមទាំងក្រុមគ្រួសារ និង លោក គុជ ស៊ីថា ព្រមទាំងសប្បុរជនជាច្រើន នាក់ទៀតបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធ្វើឱ្យកាន់តែ ប្រសើរឡើងថែមទៀតប្រព័ន្ឋសុខាភិបាលនៅកម្ពុជា។
គួររំលឹកផងដែរថា  ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលសុខភាពបាសាសក់ថ្មីនេះ រួមមាន ៖ អគារមានកម្ពស់ ០១ជាន់ មានទំហំ ១៦ម៉ែត្រ x៩.៥ម៉ែត្រ ក្រាលសាបបេតុង ធ្វើរបង សួនច្បារ ដងទង់ជាតិ បំពាក់ម៉ាស៊ីនត្រជាក់ និងបរិក្ខាពេទ្យ ដែលចំណាយថវិកាសាងសង់អស់ ជិត ៩ម៉ឺនដុល្លារ ។
ថ្លែងក្នុឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរជូនដល់បុគ្គលិក សុខាភិបាលត្រូវ៖
១.បុគ្គលិកពេទ្យដែលកំពុង ធ្វើ ប្រតិបត្ដិការ  ផ្ដល់ សេវា លើការសង្គ្រោះ និងពិនិត្យ ព្យាបាល ជម្ងឺជូនប្រជាជន សូមប្រកាន់ខ្ជាប់នូវ  ក្រម សីលធម៌ វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិត ស្រលាញ់អ្នកជម្ងឺ ដែលជាអ្នកមក ទទួល និង ប្រើប្រាស់សេវានៅមន្ទីរពេទ្យ។ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅគ្រប់ជាន់ថ្នាក់ ទាំងអស់ត្រូវបន្តការខិតខំអនុវត្ត ភារកិច្ច របស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់   ផ្ដល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅ លើកកម្ពស់ប្រសិទ្ធភាពនៃការកា រ ពា រសុខភាព និងព្យាបាលឱ្យកាន់តែប្រសើឡើង។ 
២.សូមបុគ្គលិក ពេទ្យប្រើប្រាសកាយវិការទន់ភ្លន់ សម្តីផ្អែមល្ហែម ចេះគួរសម សុភាពរាបសារ ដាក់អ្នកជម្ងឺ  និងចូលរួមថែរ រក្សា អនាម័យទាំងសម្ភារៈបរិក្ខាពេទ្យ និងទីធ្លា ពេទ្យទាំង មូល  ជាប្រចាំ៕






















Theme images by Radius Images. Powered by Blogger.