ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតក្រុមការងារគម្រោងអង្គការ WFP ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតក្រុមការងារគម្រោងអង្គការ WFP ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមការងារ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការចាប់អារម្មណ៍ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការ WFP និងក្រសួង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា គោលនយោបាយក្រសួង បាននិងកំពុងយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រ ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប ដែលមានធនធានមនុស្ស និងថវិកា គ្រប់គ្រាន់ក្នុងការផលិត និងផ្គត់ផ្គង់ទ្រង់ទ្រាយធំ ប្រកបដោយគុណភាព សម្រាប់ទីផ្សារ ដែលមានតម្លៃបន្ថែមខ្ពស់។ 

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់បន្ថែមថា សហគមន៍កសិកម្មទំនើបអាចធ្វើការផ្សារភ្ជាប់នឹងសាលារៀន ដើម្បីចូលរួមលើកកម្ពស់កម្រិតអាហារូបត្ថម្ភកុមារតាមសាលា។ ការណ៍នេះទាមទារឱ្យមានការសិក្សាបន្ថែមអំពីសារធាតុចិញ្ចឹម ដែលមានក្នុងផលិតផលកសិកម្មកម្ពុជាផងដែរ។

បើតាមឯកឧត្តមរដ្ឋមន្រ្តី អង្គការ WFP  អាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រសហគមន៍កសិកម្មទំនើប ដែលនឹងចូលរួមជួយដោះស្រាយបញ្ហាជាច្រើនសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាគោលបំណងដែលអង្គការចង់សម្រេចបាន៕ 











Theme images by Radius Images. Powered by Blogger.