ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា ក្រសួងកសិកម្មបាន និងកំពុងអនុវត្ត គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីជួយដល់កសិករ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ ការកាត់បន្ថយថ្លៃដើមផលិត និងធ្វើឱ្យប្រសើរឡើងក្នុងខ្សែច្រវាក់តម្លៃ។
ចំពោះការងារទាក់ទងនឹងអាហារូបត្ថម្ភ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងកសិកម្មរីករាយ ក្នុងការសហការជានិច្ច តាមភាពចាំបាច់ និងសេចក្ដីត្រូវការពី ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា៕
Post a Comment