សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយបង្គំសាកសួរអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៨ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញថ្វាយបង្គំសាកសួរអំពីព្រះរាជសុខភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕






Theme images by Radius Images. Powered by Blogger.