ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំកំណត់ឈ្មោះប្រភេទពូជដំណាំថ្មីចំនួន ៣ប្រភេទ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចប្រជុំលើការកំណត់ឈ្មោះប្រភេទពូជដំណាំថ្មីចំនួន ៣ប្រភេទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា ការដាក់ឈ្មោះដំណាំ គឺចាំបាច់ត្រូវពិនិត្យលក្ខណៈពូជឱ្យបានច្បាស់លាស់ មានការចុះបញ្ជីការ មានពិសោធន៍គ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមលក្ខណៈពាណិជ្ជកម្ម និងជាពូជរបស់ខ្មែរពិតប្រាកដ។ លើសពីនេះទៀត ត្រូវមានការសិក្សាឈ្វេងយល់ពីសក្តានុពលពូជ មានលក្ខណៈសេដ្ឋកិច្ចពិតប្រាកដ មានការប្រកួតប្រជែងសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ដែលគួរវិនិយោគក្នុងវិស័យកសិកម្មទាំងលក្ខណៈបច្ចេកទេស និងផ្លូវច្បាប់។
សូមជម្រាបជូនថា ការកំណត់ឈ្មោះប្រភេទពូជដំណាំថ្មីចំនួន ៣ប្រភេទ ដែលក្រសួងកំពុងពិភាក្សាមានដូចជា ស្រូវ សណ្តែងសៀង និងល្ង៕
Post a Comment