លោក សេង គន្ធ ដឹកនាំកម្លាំងចម្រុះខណ្ឌមានជ័យ បង្ក្រាបល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ២ទីតាំង

(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ១១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ អនុវត្តតាមអនុសាសន៍ខ្ពង់ខ្ពស់របស់  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ  បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល ទៅលេីទីតាំងដែលមានការបង្កប់នូវល្បែងភ្នាល់អនឡាញ គ្មានច្បាប់អនុញ្ញាត ២ទីតាំង ស្ថិតនៅជាប់ផ្លូវជាតិលេខ២  ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។










Theme images by Radius Images. Powered by Blogger.