ឯកឧត្តម ហួត ហាក់ បានអញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤


(កំពង់ចាម)៖ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោក លោកស្រីជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ សមាជិកគណៈកម្មាធិការគណបក្សស្រុក ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោត សរុប ចំនួន ១៦០រូប នៅទីស្នាក់គណបក្សប្រជាជនកម្ពុជាស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។























Theme images by Radius Images. Powered by Blogger.