សម្តេចម៉ែន សំអន៖ សិស្សានុសិស្សរស់នៅភូមិថ្នាលដាច់ ខេត្តសៀមរាប ទទួលបានការសិក្សាភាសាអង់គ្លេសក្រៅម៉ោងដោយឥតគិតថ្លៃ


(ខេត្តសៀមរាប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណាលជាមួយអាណាព្យបាល សិស្សា-នុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង ៣០០នាក់ ស្ថិតនៅភូមិថ្នាលដាច់ នៅឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្ត សៀមរាប នារសៀលថ្ងៃទី ថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ អង្គពិធីដោយសេចក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សូមរំលឹកផងដែរថា ថ្នាក់បង្រៀនភាសាងអង់គ្លេសក្រៅម៉ោងសិក្សា ដែលមានសិស្សា-នុសិស្ស ចំនួន ៦០នាក់ ទទួលបានការសិក្សាដោយឥតគិតថ្លៃ (ការផ្តល់ជូននេះគឺត្រូវបណ្តុះបណ្តាល ជារៀងរហូត)  ដែលគិតមកដល់ពេលនេះមាន រយ:ពេល កន្លះឆ្នាំ បានទទួលការសាទរ និងទទួលបាននូវកា រគាំទ្រពីអាណាព្យាលបាល ដែលរស់នៅតំបន់នោះ។ ថ្នាក់បង្រៀន គឺទទួលបាននូវការ ឧបត្គថាម្ភ គាំទ្រពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។ 

សម្តេចក៏បានសំណូមពរឲ្យ សិស្សា-នុសិស្ស ទាំងអស់ត្រូវបន្តខិតខំរៀនសូត្រ និងត្រង់ត្រាប់ ស្តាប់នូវការពន្យល់របស់ លោកគ្រូ អ្នកគ្រូ បង្កើននូវចំណេះ ធ្វើជាស្ពានសម្រាប់ អភិវឌ្ឍន៍ ខ្លួនឲ្យក្លាយជាទំពាំងស្នងឬស្សី ដើម្បីចូលរួម ចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស។ ទន្ទឹមនឹង នោះផងដែរ សម្តេចក៏បានផ្តាំផ្ញើរឲ្យ អាណាព្យាបាលគ្រប់រូបត្រូវប្រុងប្រយ័ត្នចំពោះសុខភាព ការរស់នៅស្អាត ហូបស្អាត និងមានអនាម័យ ព្រោះរដូវក្តៅក៏ជិតឈានមកដល់ដែរ។ ជាពិសេស ត្រូវតែបញ្ជូនកូនឲ្យទៅចុះឈ្មោះ ចូលរៀនឲ្យបានគ្រប់ៗគ្នានៅដើមវិស្សមកាល  នៃឆ្នាំនីមួយៗនៅពេលកូនគ្រប់អាយុចូលរៀន។

ជាចុងក្រោយ សម្រាប់អ្នកចូលរួមជាង ៣០០នាក់ ទទួលបាន សំពត់ ១ ក្រម៉ា ១ អាវ ១ និងថវិកា ១ម៉ឺនរៀល ចំណែកឯសិស្សា-នុសិស្ស ៦០នាក់ ក្នុងម្នាក់ៗទទួលបានថិវកា ៥ម៉ឺនរៀល៕











Theme images by Radius Images. Powered by Blogger.