ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំស្វែងរកដំណោះស្រាយបញ្ហវិវាទដីធ្លីក្នុងស្រុកសំរោងទង

(ខេត្តកំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីប្រមូលព័ត៌មាន និងពិភាក្សាស្វែងរកដំណោះស្រាយ លើករណីដីធ្លី ដែលស្ថិតក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ។

មានវត្តមានក្នុងកិច្ចប្រជុំរួមមាន ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល គណៈអភិបាលខេត្ត ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានភូមិ និងឃុំ ខាងលើផងដែរ។ 

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋទាំង ៦០ គ្រួសារ ដែលទទួលបានដំណោះស្រាយជាផ្លែផ្កា។ ឯកឧត្តមបន្តថា យន្តការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ មានទុក្ខលំបាក គឺជាកិច្ចការ ដែលត្រូវបានបន្តយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។









 

Theme images by Radius Images. Powered by Blogger.