សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូនឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មីប្រចាំសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃច័ន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូត ប្រចាំសាធារណរដ្ឋប្រជាមានិតចិន។
Post a Comment