ឯកឧត្តម សុខ ពេញវុធ នាំយកថវិកា ឯកឧត្តម ឃួង ស្រេង ជូនលោក សំ កុសល កំពុងសម្រាកព្យាបាលនៅពេទ្យកាល់ម៉ែត្រ
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ព្រឹក រដ្ឋបាលខណ្ឌ៧មករា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានចាត់ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភ ព្រមទាំងជួយសម្របសម្រួលជាមួយក្រុមគ្រូពេទ្យព្យាបាលជូនដល់លោក សំ កុសល សមាជិកក្រុមប្រឹក្សាសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា ដែលកំពុងសម្រាកព្យាបាលជំងឹនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ជាមួយគ្នានោះ ក៏មានការចូលរួមសាកសួរសុខទុក្ខ និងឧបត្ថម្ភថវិកាពីសំណាក់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា លោកអភិបាលរង លោកនាយករដ្ឋបាល លោកចៅសង្កាត់អូរឬស្សីទី២ ផងដែរ៕
Post a Comment