បុណ្យផ្កាប្រាក់មហាសាមគ្គីរួបរួមយកបច្ច័យជួយកសាងអគារសិក្សាសាកលវិទ្យាល័យ សម្ដេចព្រះសង្ឃរាជ បួរ គ្រី

(ខេត្តកណ្ដាល)៖ នាព្រឹកថ្ងែទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងសហការី មន្រ្តីរាជការសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និង គណៈអភិបាលក្រុង-ស្រុក ទូទាំងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីរួបរួមបច្ច័យជួយកសាងអគារសិក្សាសាកលវិទ្យាល័យ សម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅវត្តព្រះឥន្រ្ទសាមគ្គីធម៌ នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ "បុណ្យផ្កាប្រាក់មហាសាមគ្គី ក្នុងគោលបំណងដើម្បីរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់ធនធាន មនុស្ស និងព្រះសង្ឃ ក្នុងវិស័យព្រះពុទ្ធសាសនា ឲ្យរីកចម្រើនឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលសន្តិភាព ព្រះពុទ្ធសាសនា ត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»៕






















Theme images by Radius Images. Powered by Blogger.