ឯកឧត្តម នេត្រ ភក្ត្រា បានទទួលជួបពិភាក្សាការងារជាមួយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបាននាំយកនូវអង្ករចំនួន ៦០តោន សម្រាប់១ឆ្នាំ និងភេសជ្ជៈរបស់ក្រុមហ៊ុនមួយចំនួនមកជូនដល់ក្រសួងព័ត៌មានដើម្បីអនុវត្តកម្មវិធីគាំពារមន្ត្រីរាជការរបស់ក្រសួង។ ក្រសួងព័ត៌មានបានអនុវត្តកម្មវិធីគាំពារមន្ត្រីរាជការដោយបានឧបត្ថម្ភជាប្រចាំខែនូវអង្ករនិងគ្រឿងឧបភោគបរិភោគខ្លះជូនមន្ត្រីរាជការដែលមានការខ្វះខាតក្នុងជីវភាព។ ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ខ្ញុំសូមអរគុណចំពោះ អ្នកឧកញ៉ា និងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានផ្តល់ការគាំទ្រ។
Post a Comment