សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់
(ភ្នំពេញ)៖ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជ និងរួមដំណើរ ដោយ លោកជំទាវ ហង់ ភារី អ៊ឹមសិទ្ធិ និងលោកជំទាវ ម៉ែន សំអ៊ីន លោកជំទាវ ម៉ែន សំអូន និងលោកជំទាវ ឃួន មុំ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដល់គេហដ្ឋាននៅក្នុងរាជធានីភ្នំពេញ នាព្រឹក ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូន ជូនចំពោះ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ និងបានគោរពជូនពរក្នុងឱកាសឆ្នាំថ្មីនេះ សូមបួងសួងដល់ទេវតា និង វត្ថុសក្តិសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សាឲ្យ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត មានសុខភាពល្អ អាយុយឺនយូរ៕
Post a Comment