ក្លិបអ្នកកាសែតកម្ពុជានិងក្រសួងអធិការកិច្ចបានរៀបចំវេទិកាពិភាក្សាលើប្រធានបទ"អធិការកិច្ចក្នុងបរិបទកំណែទម្រង់"

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងអធិការកិច្ច បានរៀបចំវេទិកាពិភាក្សាលើប្រធាន បទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» ដែលប្រព្រឹត្តទៅនៅក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលរួមពីលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងអង្គភាពសារព័ត៌មានជាង១០០នាក់ មកពីស្ថាប័នផ្សេងគ្នា ក្នុងនោះក៌មានអង្គភាពសារព័ត៌មាននិងគេហទំព័រ "ជីវិតកូនខ្មែរ" chivitkonkhmer.com។


ការរៀបចំវេទិការពិភាក្សាខាងលើនេះឡើងគឺ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានស្វែងយល់ដឹងបន្ថែមពីតួនាទីភារកិច្ច រួមទាំងការងារកំណែ ទងម្រង់ នៃវិស័យអធិការកិច្ចនៅកម្ពុជា ។ 


ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានពន្យល់អំពីតួនាទីភារកិច្ចសំខាន់ៗរបស់ក្រសួងអធិការកិច្ច ការងារ កំណែទម្រង់ បញ្ហាប្រឈម រួមទាំងបកស្រាយនូវសំណួរផ្សេងៗរបស់អ្នកសារព័ត៌មានផង ដែរ ។សូម បញ្ជាក់ថា៖ នេះជាលើកទី១ សម្រាប់ ក.អ.ក ដែលបានរៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យអធិការកិច្ចដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអធិការ កិច្ចលើគ្រប់វិស័យនៅកម្ពុជាសំដៅបង្ការទប់ស្កាត់កែលម្អនឹងមានវិធានការ ដើម្បីប្រឆាំងនឹងអំពីពុករលួយ និងបាតុភាពអសកម្មនានា។













Theme images by Radius Images. Powered by Blogger.