នៅទីបំផុត! ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែប

 

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ពីបទរំលោភអំណាច  និងបទសម្អាតប្រាក់ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ  ។

តំណាងអយ្យការបានបេីកការស៊េីបសួរ លេីឈ្មោះ  ខេង  យ័ន  អតីតអភិបាលក្រុងកែប  រួចហេីយពីបទ  រំលោភអំណាច  និងបទសម្អាតប្រាក់  តាមមាត្រា  ៣៥  នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ  និងមាត្រា  ៣  និងមាត្រា  ៣៨  នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់  និងហិរញ្ញប្បទានភេរវកម្ម ។

លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤:៣០នាទីរសៀល។ ហើយបញ្ជូនសំណុំរឿងទៅកាន់តុលាការកាលពីនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប។



Theme images by Radius Images. Powered by Blogger.