ចូលរួមសាទរ លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ បានផ្តល់ភាពយុត្តិធម៌ជូនអ៊ំស្រី អ៊ុយ ស្រីមុំ

(តាកែវ)៖ អ៊ំស្រី អ៊ុយ ស្រីមុំ ដែលបានឈ្នះក្តីរឿងដីធ្លីនៅស្រុកត្រាំកក់ ពីសាលាដំបូងខេត្តតាកែវ សាលាឧទ្ធរណ៍ តុលាការកំពូល តាំងពីឆ្នាំ២០១៨ ហើយអនុវត្តមិនចេញ ខណៈនេះអ៊ំស្រី អ៊ុយ ស្រីមុំ បានទទួលភាពយុត្តិធម៌ហើយបន្ទាប់ពីបានជួបលោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ក៏បានបញ្ជាក់ថា៖ លោកជំទាវនឹងរួមសុខរួមទុក្ខជាប្រជាពលរដ្ឋនៅខេត្តតាកែវទាំងមូលដើម្បីទទួលបានភាពកក់ក្តៅ នឹងកែសម្រួលរាល់ឯកសារពាក់ព័ន្ធទាំងអស់ ដូចជាការកែតម្រូវឯកសារអត្រានុគោលដ្ឋានជាដើម គឺមកជួបផ្ទាល់តែម្តង នេះបើយោងតាមប្រសាសន៍របស់លោកជំទាវផ្ទាល់។




Theme images by Radius Images. Powered by Blogger.