ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមគោរពចូលរួមអបអរសាទរចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា«អនុប្រធាន គណបក្សប្រជាជនកម្ពុជា» នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា សូមចូលរួមអបអរសាទរចំពោះឯកឧត្តម លោកជំទាវសមាជិកគណៈអចិន្ត្រៃយ៍ថ្មីចំនួន ២៣ រូបបន្ថែមទៀតដែលត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលបោះឆ្នោតជ្រើសរើសជាសមាជិកអចិន្ត្រៃយ៍។






Theme images by Radius Images. Powered by Blogger.