លោកស្រី ហង្ស ចន្ថា បាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមស្រុកកៀនស្វាយឧបត្ថម្ភសពកុមារ០២នាក់
(ខេត្តកណ្តាល)៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ហង្ស ចន្ថា អភិបាលរងស្រុក និងជាហិរញ្ញឹកអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ តំណាងលោក ឡូវ សុខសាន អភិបាល នៃគណ:អភិបាលស្រុកកៀនស្វាយ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ បានចុះទៅចូលរួមរំលែកទុកជាមួយគ្រួសារសពកុមារ២នាក់ លង់ទឹកស្លាប់ កើតហេតុកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
កុមារលង់ទឹកស្លាប់ពីរនាក់បងប្អូនរួមមានឈ្មោះដូចជា៖
១/ ឈ្មោះ វ៉ុន ណារី ភេទស្រី អាយុ ៨ ឆ្នាំ
២/ ឈ្មោះ វ៉ុន ម៉ានុ ភេទប្រុស អាយុ ៦ឆ្នាំ
ឪពុកឈ្មោះ វ៉ែង សាវុធ អាយុ ៣០ឆ្នាំ និងម្តាយឈ្មោះ សំ កេង អាយុ ៣០ឆ្នាំ។
ក្នុងនោះអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចូលរួមរំលែកទុកជាមួយគ្រួសារសព អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកក្រូច២កេស និងថវិកាចំនួន ៨០០,០០០រៀល៕
Post a Comment