ទីតាំងដុះស្លែបើកលេងល្បែងស៊ីសងខុសច្បាប់អនឡាញនៅសង្កាត់ស្ទឹងមានជ័យទី១ ត្រូវបានលោក សេង គន្ធ បង្ក្រាប

(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ៤ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នាវេលាម៉ោង ១០:៤០នាទី លោក សេង គន្ធ អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ ទើបតែងតាំថ្មីបានដឹកនាំកម្លាំងចុះបង្ក្រាបករណីលេងល្បែងស៊ីសងអនឡាញខុសច្បាប់ ស្ថិតនៅផ្លូវ៣៨សេ ផ្ទះលេខ១៧៣ ក្រុមទី២ ភូមិ ទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងនោះប្រតិបត្តិការនោះកម្លាំងចម្រុះបានធ្វើការដកហូតសម្ភារៈ មាន កុំព្យូទ័រ ចំនួន ១១គ្រឿង ម៉ូតូ០២គ្រឿង និងកៅអីជ័រចំនួន០៧ តុក០២ កង់០១គ្រឿង។ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១០នាក់ មានស្រី០២នាក់។ចំពោះករណីខាងលើនេះមិនទាន់ដឹងថាអ្នកជាប់ពាក់ព័ន្ធយកទៅធ្វើកិច្ចសន្យាអប់រំ ឫក៌កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕















Theme images by Radius Images. Powered by Blogger.