អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង ចែកជូនពលរដ្ឋក្រីក្រចំនួន ៥០គ្រួសារ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ ព្រមទាំងមន្រ្ដីរាជការនៃរដ្ឋបាលខណ្ឌ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ, ជនងាយរងគ្រោះ, ជនពិកា និងអ្នកផ្ទុកកើតមេរោគអេដស៍ សរុបចំនួន ៥០គ្រួសារ ដែលមកពីសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ ដោយក្នុងម្នាក់ៗទទួលបានរួមមាន ÷ អង្ករ ០១បាវ, មី ០១កេស, ទឹកស៊ីអ៊ីវ ០១យួរ, ឃីត ១កញ្ចប់ និងថវិកាចំនួន ២០,០០០រៀល។ ក្នុងនោះផងដែរ លោកប្រធានកិត្តិយសអនុសាខា ក៏បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាល ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋ អុំពូមីង បងប្អូនទាំងអស់ សូមជួបតែសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ។ តាមរយៈកាយវិការដ៏ល្អប្រពៃនេះ សបញ្ជាក់ឲ្យឃើញថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានគិតគូយ៉ាងយកចិត្តទុកដាក់បំផុតអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស និងក្នុងក្របខណ្ឌរាជធានីភ្នំពេញផងដែរ ដែលសម្ដេចទាំងទ្វេរ បានតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដ៏រាប។













Theme images by Radius Images. Powered by Blogger.