ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុន UH.Tranding Co,.Ltd


ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ទីរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០២៣នេះ បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុន UH.Tranding Co,.Ltd ក្នុងដំណើរការបើករោងចក្រផលិតក្រដាស នៅក្នុងភូមិសាស្រ្តខេត្តកណ្ដាល។  




ក្នុងជំជួបពិភាក្សានេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ តំណាងក្រុមហ៊ុន UH.Tranding Co,.Ltd ដែលមានបំណងចង់មកវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្តកណ្តាល បានជំរុញដល់មន្ទីរពាក់ព័ន្ធត្រូវផ្ដល់កិច្ចសហការឱ្យបានល្អ ជួយសំរួលដល់ក្រុមហ៊ុនអាចដំណើការបានក្នុងពេលឆាប់ៗ ដើម្បីជួយផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្ត។

















Theme images by Radius Images. Powered by Blogger.