ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជួបពិភាក្សាជាមួយ ឯកឧត្ដម M. Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពី កិច្ចការងារមួយចំនួនដែលក្រសួងព័ត៌មាន បានកំពុងធ្វើ ទីមួយ ទាក់ទងនឹងកំណែទម្រង់លើការងាររបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពការងារ ទីពីរ ការកែសម្រួលនូវច្បាប់មួយចំនួនដើម្បីបម្រើឲ្យការវិវឌ្ឍនៃសង្គមឲ្យបានល្អ ទីបី គឺការពង្រឹងគុណភាពសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាល ហើយពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ស្ថានទូតបារាំង ជួយគាំទ្រទៅលើការបណ្ដុះ បណ្ដាល ព្រោះប្រទេសបារាំង គឺមានអ្នកជំនាញ សារព័ត៌មាន និងមានបទពិសោធច្រើនទាក់ទងជាមួយនឹងបញ្ហានេះ ដើម្បីអោយកម្ពុជាអាចធ្វើការដកបទពិសោធបន្ថែមទៀតទៅលើកិច្ចការងារព័ត៌មាន។











Theme images by Radius Images. Powered by Blogger.