ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ បានអញ្ជើញ លោក ឃឹម សាវីត ធ្វើកិច្ចសន្យាឱ្យលុបរូបភាព និងវិដេអូ ដែលបាន Live
(ខេត្តកណ្តាល)៖ ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរធម្មការ និងសាសនាខេត្តកណ្តាល បានសហការជាមួយ សាលាអនុគណក្រុងតាខ្មៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ បានអញ្ជើញ លោក ឃឹម សាវីត ធ្វើកិច្ចសន្យាអោយលុបរូបភាព និងវិដេអូ ដែលបាន Live និយាយពាក់ព័ន្ធនឹងគុណតម្លៃព្រះសង្ឃ ព្រះពុទ្ធសាសនា បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលនិយាយពាក់ព័ន្ធនិងការប្រមាថព្រះសង្ឃ និងព្រះពុទ្ធសាសនា ដែលផ្ទុយពីច្បាប់រដ្ឋ និងសេចក្តីណែនាំពីវិធានការទប់ស្កាត់ផ្សព្វផ្សាយ ការចែកចាយព័ត៌មានមិនពិត របស់ព្រះសង្ឃ និងព្រះពុទ្ធសាសនា។
Post a Comment