ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយសភាសាធារណរដ្ឋឥណ្ឌា រៀបចំពិធីពិសារអាហារសាមគ្គីជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី


(ភ្នំពេញ)៖ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១១:៣០នាទី ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយសភាសាធារណរដ្ឋឥណ្ឌា ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយសភាសាធារណរដ្ឋឥណ្ឌា បានរៀបចំពិធីពិសារអាហារសាមគ្គីជាមួយលោកជំទាវ  Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-ឥណ្ឌា) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកក្រុមមិត្តភាព និងក្រុមជំនួយការ ស្ថិតនៅភោជនីយដ្ឋានក្រវ៉ាញ រាជធានីភ្នំពេញ។










Theme images by Radius Images. Powered by Blogger.