គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករាចុះត្រួតពិនិត្យរដ្ឋបាលបរិវេណខាងក្នុងនិងជុំវិញបរិវេណមណ្ឌលប្រលងទាំង៣ក្នុងភូមិសាស្ត្រខណ្ឌ៧មករា

(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យរដ្ឋបាលបរិវេណខាងក្នុង និងជុំវិញបរិវេណមណ្ឌលប្រលងទាំង ៣មណ្ឌលក្នុងភូមិសាស្ត្រខណ្ឌ៧មករា។ ក្រុមការងារបានណែនាំដល់គណៈគ្រប់គ្រងសាលាអោយសម្អាតអនាម័យបរិវេណក្នុងសាលា បន្ទប់ទឹកអោយបានស្អាត និងផ្អាកការលក់ដូរ ។ ចំណែកនៅបរិវេណខាងក្រៅបានជូនប្រកាសដំណឹងដល់អ្នកលក់ដូរ ហាងហ្វូតូកូពីអោយផ្អាកអាជីវកម្មចាប់ពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ចប់ការប្រលង ព្រមទាំងរៀបចំសណ្តាប់ធ្នាប់មិនឱ្យមានការចតនៅតាមដងផ្លូវដែលនាំអោយមានការកកស្ទះដល់បងប្អូនធ្វើដំណើរ។












Theme images by Radius Images. Powered by Blogger.