លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានអញ្ជើញទទួលទេយ្យទានពីព្រះឃោសាវិសុទ្ធិ ទូត ម៉េងឈុន
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានអញ្ជើញទទួលទេយ្យទានពីព្រះឃោសាវិសុទ្ធិ ទូត ម៉េងឈុន ព្រះចៅអធិការស្តីទី វត្តព្រះពុទ្ធឃោសាចារ្យ សម្រាប់ឧបត្ថម្ភដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ ដែលរួមមានដូចខាងក្រោម៖
-អង្ករ ០១តោន
-មី ៣០កេស
-ទឹកក្រូច ២០កេស
-ទឹកត្រី ២៥យួរ
-ទឹកស៊ីអ៊ីវ ២០យួរ
-ត្រីខ ០៣កេសធំ
-ទឹកដោះគោ ១០០កំប៉ុង
-ស្ករស ១០០គីឡូ
-តែ ១០០កញ្ចប់
-និងសម្ភារៈផ្ទះបាយមួយចំនួនធំ
-ព្រមទាំងថវិកាចំនួន ៥,០០០,០០០រៀល
-សរុបជាថវិកាទាំងអស់ចំនួន ១៦,០០០,០០០រៀល។
ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ សូមសម្តែងនូវការអរព្រះគុណយ៉ាងក្រៃលែងចំពោះ ព្រះអង្គ ទូត ម៉េងឈុន ព្រះចៅអធិការស្តីទី វត្តព្រះពុទ្ធឃោសាចារ្យ និងព្រះសង្ឃទាំងអស់នៅក្នុងវត្តដែលបានឧបត្តម្ភមកដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ ខ្ញុំព្រះករុណាសូមគោរពជូនពរព្រះសង្ឃនៅក្នុងវត្តព្រះពុទ្ធឃោសាចារ្យទាំងអស់ជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
Post a Comment