ឯកឧត្តម គង់ សោភ័ណ្ឌ លោកជំទាវ ថេង ពុទ្ធិតា បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទានមហាសាមគ្គីវេរប្រគេនភិក្ខុសង្ឃគង់នៅវត្តគោសឹង្ហសាលវ័ន ហៅវត្តព្រៃគោ
ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង លោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី មន្រ្តីរាជការក្រោមឱវាទ និងប្រជាពុទ្ធបរិស័ទ្ធចំណុះ ជើងវត្តវត្តគោសឹង្ហសាលវ័ន បានអញ្ជេីញចូលរួមក្នុងពិធីដង្ហែរ “អង្គកឋិនទានមហាសាមគ្គី" ដេីម្បីដង្ហែវេរប្រគេនចំពោះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា វត្តគោសឹង្ហសាលវ័ន ហៅវត្តព្រៃគោ ស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
Post a Comment