លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានអញ្ជើញចែកអំណោយជូនពលរដ្ឋជីវភាពខ្វះខាតសង្កាត់មនោរម្យ៩៣គ្រួសារ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា រួមជាមួយព្រះសរណបញ្ញា កង ស៊ីនួន ព្រះចៅអធិការវត្តមង្គលវ័ន ហៅស្វាយដង្គុំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋជីវភាពខ្វះខាតរស់នៅសង្កាត់មនោរម្យ ចំនួន ៩៣គ្រួសារ ដែលពិធីចែកអំណោយនេះរៀបចំដោយគណៈកម្មការវត្តមង្គលវ័ន ហៅស្វាយដង្គុំ។ ពិធីនេះមានការអញ្ជើញចូលរួមព្រះមន្ដ្រីសង្ឍ លោកអភិបាលរង លោកនាយករង លោកស្រីចៅសង្កាត់ និងគណៈកម្មការវត្តមង្គលវ័ន ហៅស្វាយដង្គំផងដែរ។ 


អំណោយដែលបានចែកជូនរួមមាន៖ អង្ករ ២៥គ.ក , មី ២០កញ្ចប់, តែ ៥កញ្ចប់, ស្ករស ២គ.ក, ភេសជ្ជៈ ៥កំប៉ុង, ត្រីខ ៥កំប៉ុង, ទឹកដោះគោ ២កំប៉ុង និងថវិកាមួយចំនួន៕
















Theme images by Radius Images. Powered by Blogger.