ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាលនិងចែកស្បៀងអាហារ-ថវិកា ដល់មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាប្រចាំការ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញទៅសំណេះសំណាលនិងចែកស្បៀងអាហារ ថវិកា ដល់មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យាប្រចាំការ និងពិនិត្យមើលដំណើរការផ្សាយរបស់ស្ថានីយ៍ផ្សាយវិទ្យុជាតិកម្ពុជា AM918 KHz មានកម្លាំងផ្សាយ ៦០០KW ផ្សាយ ស្ថិតស្ថានីយ៍វិទ្យុ ភូមិវាលកណ្តោល ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជួបព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។តាមការបញ្ជាក់របស់ លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា បានជម្រាបជួនពីដំណើរការផ្សាយ គឺចាប់តាំងពីឆ្នាំ ២០១៦ មក វិទ្យុជាតិបានផ្សាយតាមហ្រ្វេកង់ AM 918KHz កម្លាំង 600KW គ្របដណ្តប់ទូទាំងប្រទេស និង FM 105.70KHz 30KW គ្របដណ្តប់រាជធានីភ្នំពេញ និងបណ្តាខេត្ត មួយចំនួននៅជុំវិញរាជធានីភ្នំពេញ។ក្រៅពីការផ្សាយតាម Frequency AM និង FM វិទ្យុជាតិកម្ពុជា ក៏មាន ផ្សាយតាមវ៉េបសាយអគ្គនាយកដ្ឋាន និង ទម្រង់ឌីជីថលដូចជា ៖ ទំព័រហ្វេសប៊ុកផ្លូវការអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា , ឆេនណេលយូធូប , ឆេនណេលតេលេក្រាម , អេបក្រសួងព័ត៌មាន និង ទីកតុក នូវរាល់មាតិផ្សាយ ទាំងអស់របស់វិទ្យុជាតិកម្ពុជា ។ ចំពោះការងារ ចុះយក-ផលិតព័ត៌មាន មានការវិវឌ្ឍន៍ទៅតាមសម័យកាល និង បច្ចេកវិទ្យា ។ ជាមួយនេះបានផ្លាស់ប្តូរ ពីការចុះយកព័ត៌មានដោយផ្ទាល់ ពីទីតាំងកើតហេតុ ឬ មូលដ្ឋាន មកទទួលព័ត៌មានតាមរយៈ មន្រ្តីមន្ទីរព័ត៌មានគ្រប់ខេត្តក្រុង និង តាមក្រសួងស្ថាប័ននានា និងការប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យា។ចំពោះការងារកិច្ចសហប្រតិបត្តិការ វិទ្យុជាតិមានដៃគូរសហការ ដូចជា៖

១-ស្ថានីយ៍វិទ្យុ-ទូរទស្សន៍មជ្ឈិមបក្សចិន (CMG ) 

២-ស្ថានីយ៍វិទ្យុឈូងសមុទ្រ ប៉ៃពូ ក្វាងស៊ីចិន 

៣-វិទ្យុ សំលេងប្រជាជនវៀតណាម (VOV) 

៤-ទីភ្នាក់ងារសារព័ត៌មាន Sputnik (ប្រទេសរុស្ស៊ី)

៥-ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ASIA-PACIFIC BROADCASTING UNION (ABU ) 

៦-វិទ្យាស្ថាន ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក(AIBD)។







Theme images by Radius Images. Powered by Blogger.