សម្តេចតេជោ ហ៊ុន សែន សម្រេច ក្តី ស្រមៃ យុវជន អន ផានិត ជាប់ និទ្ទេស Aដែលមានឪពុកជាជនពិការ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន   ប្រធាន ឧត្ដម ក្រុមប្រឹក្សា ព្រះមហាក្សត្រ   និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បាន  សម្រេច ក្តី សម្រេច ក្តី ស្រមៃ  យុវជន   អន   ផានិត ដែល  បាន  ប្រឡង ជាប់ សញ្ញាប័ត្រ មធ្យ ម សិក្សា ទុតិយភូមិ (បាក់ឌុប ) បាន និទ្ទេស  A ឱ្យ បាន  ចូល រៀន  នៅ   សកលវិទ្យាល័យ  ណា មួយ ដែល  ខ្លួ ន ពេញ  ចិត្ត លើ ជំនាញ វិស្វករ។  យុវជន   អន ផានិត មាន ឪពុក ជា ជន ពិការ  រស់ នៅ   ក្នុង ខេត្ត កំពត ។ តាម រយៈ សារ សំឡេង នា រសៀល ថ្ងៃ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ  សម្តេច តេជោ ហ៊ុន សែន  ប្រកាស     ជួយ  ឱ្យ យុវជន អន ផានិត បានចូលរៀន វិស្វករ នៅមហាវិទ្យាល័យ ដែល ជា ជំនាញ ក្នុង ក្ដី ស្រមៃ របស់  ខ្លួន   រួម ជាមួយ ការផ្ដល់ជូន មធ្យោ បាយ ធ្វើ ដំណើរ  ក៏ ដូច ជា ប្រាក់ ឧបត្ថម្ភ ប្រចាំ ខែ  ក្នុង ការ រៀន សូត្រ ។  ទទួល ឱ្យ  ស្នាក់ នៅ  នៅ ទី បញ្ជា ការដ្ឋានអង្គរក្ស តាមរយៈ  នាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គ មេបញ្ជាការរង  នៃ  ខ.ភ.ម នាយក រង ខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និង ជា មេ បញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។ បន្ថែម  លើ នេះ  សម្ដេច ទាំង ទ្វេ បាន បញ្ជូន ទីប្រឹក្សាផ្ទាល់   ឯកឧត្តម សេង ទៀង និង ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សាម៉េត ចុះ ផ្ទាល់ នឹង ជួយ សាង សង់ លំនៅឋាន ថ្មី ជូន ក្រុម គ្រួសារ   និង ជួយ ចេញ លុយ សង  ដែល ក្រុម គ្រួសារ ជំពាក់ គេ  កន្លង មក ឲ្យ អស់   ព្រម ទាំង ឧបត្ថម្ភ ប្រចាំ ខែ  ១លាន រៀល ដល់ គ្រួសារ។ យុវជន  អន ផានិត  ជា  សិស្ស  មក ពី វិទ្យាល័យ សម្ដេចជាស៊ីម អង្គរជ័យ ខេត្ត កំពត    បាន  ប្រឡង ជាប់  សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ( បាក់ឌុប )   និទ្ទេស  A និង  មាន ឪពុក ម្ដាយ ជា  ជន មាន ពិការភាព ។ ជា កូន ប្រុសច្បង ម្នាក់ ក្នុង ចំណោមបងប្អូន ២នាក់ ម្តាយ  របស់  ផានិត   ពឹង ផ្អែក លើ របរ   កាត់ ដេរ  នៅ ផ្ទះ ដើម្បី ចិញ្ចឹម ជីវិត   និង   ផ្គត់ ផ្គង់ ការ  រៀន សូត្រ ទាំង លំបាក៕





Theme images by Radius Images. Powered by Blogger.